មូល
រួបរួមគ្នា, ជុំគ្នា, មិនបែកខ្ញែកគ្នា :
រួបរួមគ្នា, ជុំគ្នា, មិនបែកខ្ញែកគ្នា :
រួបរួមគ្នា, ជុំគ្នា, មិនបែកខ្ញែកគ្នា :
“មូលកូនចៅ, មូលគ្នា។”
ដែលរួបរួមគ្នា, ដែលមិនបែកខ្ញែកគ្នា :
“នៅមូលគ្នា, ឈរមូលគ្នា, អង្គុយមូលគ្នា។”
ដែលមានគំនិតរួមចូលគ្នាតែផ្លូវមួយ។
“”
ដែលមានចិត្តស្លុងក្នុងអារម្មណ៍តែមួយ។
“”
មូលគំនិតគ្នា :
“អ្នកស្រុកបានមូលមតិជាឯកច្ឆន្ទ។”
មូលមិត្រសំឡាញ់, មូលបងប្អូនញាតិមិត្រ; មូលប្ដីប្រពន្ធ។
“”
មូលលង់ស៊ប់មិនងាកបែរ :
“ចិត្តមូលស្លុង, អារម្មណ៍មូលស្លុង។”
អារម្មណ៍មូលតែមួយមិនទាស។
“”
ដែលមានមណ្ឌលជុំវិញឥតជ្រុង ឥតផត ឥតប៉ោង :
“តុមូល, ប្រអប់មូល។”
(ព.ប្រ.) ល្ងង់សុទ្ធសាធ, ល្ងង់ទាំងស្រុង ឥតមានចំណេះអ្វីក្នុងខ្លួន (ព.ទ្រ.) :
“មនុស្សដំឡូងមូល។”
មូលរលីងស្អាតធេង។
“”
ឈ្មោះនេសាទុបករណ៍មួយប្រភេទ ពួកច្បូក ប៉ុន្តែមានមុខតែមួយសណ្ឋានមូលស្រួចមានងៀង ត្រង់គល់ផ្លែមានប្រហោងរាក់ (ដែលហៅថា ភ្លុក ក៏បាន) សម្រាប់ស៊កដងមានខ្សែប្រចីមាំចងភ្ជាប់ពីគល់ផ្លែមកគល់ដង ងាយនឹងទាញដងឱ្យរបូតចេញបាន (ឱ្យដងនិងផ្លែនៅជាប់គ្នាដោយខ្សែប្រចីនោះ)។
“”
ឫស; គល់, ឫសគល់; មើម, ដើមកំណើត, ដើមចម, ដើមទង, ទីតាំង; ទីជិត; ទ្រព្យដើម; តម្លៃ ...។
“”
ឫសកុសល (ព.ពុ.) :
“សេចក្ដីមិនជំពាក់ចិត្ត, មិនប្រទូស្ត, មិនវង្វេងស្មារតី ជាកុសលមូល។”
(ម.ព. មហាកច្ចាយនៈ)។
“”
កម្មដ្ឋានដើម (ព.ពុ.) :
“ការភាវនានឹករំពឹងឆ្ពោះទៅរកពុទ្ធគុណជាមូលកម្មដ្ឋាន។”
ហេតុដើម ដំណើរជាដើមហេតុ ឬហេតុជាឫសគល់។
“”
ក្លិនដែលកើតអំពីឫសឬមើម, ក្លិនឫសឬមើម (ដូចយ៉ាងឫសស្គា, មើមប្រោះជាដើម)។
“”
សេចក្ដីប្រាថ្នាដើម, ការតាំងផ្ដើមសេចក្ដីប្រាថ្នា :
“មានមូលប្រណិធានមកពីមុន។”
(ម.ព. មូលប្រណិធាន)។
“”
មើមនិងផ្លែ, មើមនិងផ្លែឈើទាំងឡាយ។
“”
មើមនិងផ្លែតូចផ្លែធំ :
“ចូលព្រៃរកមូលផលាផល។”
ភាគដើម, ចំណែកដើម។
“”
ភាសាដើម, ភាសាដែលជាឫសគល់ឬជាដើមកំណើតនៃភាសានីមួយ ដូចយ៉ាងភាសាបាលី, សំស្ក្រឹតជាដើម។
“”
ផ្លូវដើម, លំអានដើម ឬគន្លងដើម។
“”
សព្ទដើម សព្ទដែលជាដើមកំណើត (កំណើតពាក្យ) ដូចជា ករ (កៈរ៉ៈ ឬក័រ) "ធ្វើ" ជា មូលសព្ទ របស់ពាក្យ កម្ម ឬ ការ "អំពើ", ការណ៍ "ហេតុ, ដំណើរ", កិច្ច "រវល់, ការ" ...; ទា "ឱ្យ" ជា មូលសព្ទ របស់ពាក្យ ទាន"អំណោយ", ទាយក, ទាយិកា "អ្នកឱ្យ" ...។
“”
ប្រមូលសេចក្ដីឱ្យរួមនៅតែមួយ។
“”
(ដូចគ្នានឹង មូលដ្ឋាន ដែរ)។
“”
ឫសគល់ឬទីតាំងនៃអកុសល មាន ៣យ៉ាងគឺ លោភៈ, ទោសៈ, មោហៈ ឫសអកុសល :
“សេចក្ដីជំពាក់ចិត្ត, សេចក្ដីប្រទូស្ត, សេចក្ដីវង្វេងស្មារតី ជាអកុសលមូល (ព.ពុ.)។ល។”
(ឫសគល់ឬទីតាំងនៃអកុសល មាន ៣ យ៉ាងគឺ លោភៈ, ទោសៈ, មោហៈ)។