វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ព្រមទាំង, ជាមួយ, ជាមួយនឹង (ត្រូវប្រើពាក្យ ដោយ ភ្ជាប់ខាងចុងផងជាដរាប) :

ឧទាហរណ៍

“ព្រះរាជាទ្រង់ស្ដេចយាងទៅកាន់ជនបទ មួយអន្លើដោយព្រះរាជបរិពារ; គ្រូចេញទៅលេងសួនច្បារ មួយអន្លើដោយសិស្សទាំងឡាយ។”

២

ជាពាក្យប្រាប់សេចក្ដីថា ដោយឡែក, ផ្សេង; ស្លេះទុកសិន, បញ្ឈប់ទុកសិន (ត្រូវប្រើពាក្យ សិន ភ្ជាប់ខាងចុងជាដរាប) :

ឧទាហរណ៍

“យើងត្រូវទុករឿងនុះមួយអន្លើសិន កុំអាលនិយាយ; អ្នករាល់គ្នាត្រូវលើកការនេះទុកមួយអន្លើសិនទៅ កុំអាលប្រញាប់ធ្វើ ...។ល។”

ចំណាំការប្រើប្រាស់

(ម.ព. ទុកមួយអន្លើ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់