ម៉ែត្រ
ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម.)។
