ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ឈ្មោះមាត្រារាប់វេលាមួយជុំទ្រនិចវែងនៃនាឡិកា គឺវេលា ៦០នាទី (៦០មិនុត) :

ឧទាហរណ៍

“ម៉ោង ១, ម៉ោង ១៣, ម៉ោង ២៤។”

២

ក្នុងយប់មួយថ្ងៃមួយហៅថាមួយថ្ងៃ មាន ២៤ម៉ោង គឺ ២៤នាឡិកា, រាប់ថា ម៉ោង ១ពីវេលាក្រោយអធ្រាត្ររៀងទៅដល់ថ្ងៃត្រង់ បាន ១២ម៉ោង ហៅថាកន្លះថ្ងៃម្ដង, រាប់ថា ម៉ោង ១៣គឺវេលាក្រោយថ្ងៃត្រង់រៀងមកដល់អធ្រាត្រទៀត បាន ១២ម៉ោង ហៅថាកន្លះថ្ងៃម្ដងទៀត, រួមជាមួយថ្ងៃគត់ មាន ២៤ម៉ោង; ក្នុងយប់មួយថ្ងៃមួយដែលហៅរួមថាមួយថ្ងៃ មានម៉ោង ១តែម្ដងគត់ ...មានម៉ោង ១២តែម្ដងគត់; រាប់ម៉ោងបែបនេះជាដំណើរទៀងទាត់ដែលពួកហោរគ្រប់ប្រទេសនិយមប្រើសព្វថ្ងៃនេះ។

ឧទាហរណ៍

“”

៣

ចំនួនម៉ោងនៃការងារដែលត្រូវបានកំណត់ក្នុងមួយថ្ងៃឬមួយសប្ដាហ៍ :

ឧទាហរណ៍

“ការអនុវត្តម៉ោងកំណត់ក្នុងរដូវក្ដៅខ្លាំងនៅតាមសាលារៀន។”

៤

វិស្សមោកាស, ពេលវេលាសម្រាកនៅចន្លោះម៉ោងសិក្សា :

ឧទាហរណ៍

“ការសិក្សាតាមប្រព័ន្ធអនឡាញមានម៉ោងចេញ-ម៉ោងចូល-និងម៉ោងចេញលេងដូចរៀនក្នុងថ្នាក់ដែរ។”

៥

ចំនួនម៉ោងដែលលើសពីចំនួនម៉ោងកំណត់។

ឧទាហរណ៍

“”

៦

ម៉ោងដែលត្រូវបានកំណត់ឱ្យប្រើនៅក្នុងប្រទេសមួយដោយធៀបនឹងម៉ោងសកល។

ឧទាហរណ៍

“”

៧

ម៉ោងដែលស្ថិតនៅក្នុងល្វែងម៉ោងគោល សម្រាប់ចាប់ផ្ដើមរាប់ម៉ោងនៅលើសកលលោក។

ឧទាហរណ៍

“”

៨

ម៉ោងដែលកំណត់នៅល្វែងម៉ោងសូន្យ :

ឧទាហរណ៍

“ពេលនេះម៉ោង៨ ត្រូវនឹងម៉ោង១ម៉ោងសាកល។”

ចំណាំការប្រើប្រាស់

(ម.ព. ថ្ងៃនិងយប់ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់