វចនានុក្រមខ្មែរវចនានុក្រម
ម៉្រាង
ឈ. [ម៉្រាង]
(ព.បុ.) ពុំសមបើ, ពុំគួរបើ; ម្ដេចឡើយក៏ :
(ព.បុ.) ពុំសមបើ, ពុំគួរបើ; ម្ដេចឡើយក៏ :
(ព.បុ.) ពុំសមបើ, ពុំគួរបើ; ម្ដេចឡើយក៏ :
“ឱ មទ្រីអើយ ម្រ៉ាងឡើយក៏នាងដួលដេកបាត់ស្មារតីដូច្នេះ! (មហាវេស្សន្តរជាតក កណ្ឌមទ្រីបព្វៈ)។”
កាលណា, កាលណាឡើយ, អង្កាល់ទៅហ្ន៎, អង្កាល់ទៅអេះ; ធ្វើម្ដេច :
“ម្រ៉ាងនឹងបានរួចចាកទុក្ខនេះ!, ម្រ៉ាងឡើយនឹងបានឆ្លងមហាសាគរដ៏ធំធេងនេះរួច!”
ប្រហែលជា, ប្រហែលជា ...ទេដឹង? :
“ចុះឯព្រះបាទស្រីវេស្សន្តរជាព្រះវររាជបិតានៃយើងខ្ញុំ ម្រ៉ាងពុំមែនជាព្រះរាជបុត្រព្រះអង្គជាអម្ចាស់ទេឬ? (សម្ដីជាលីកុមារ ឆ្លើយតបនឹងសម្ដីមន្ត្រីទាំងឡាយដែលនិយាយរិះគន់ព្រះវេស្សន្តរ។ (មហាវេស្សន្តរជាតក កណ្ឌមហារាជបព្វៈ)។”