វចនានុក្រមខ្មែរវចនានុក្រម
ម្លប់
ន. [ម្លប់]
ទីដែលមានស្រមោលបាំងកម្ដៅព្រះអាទិត្យ :
ទីដែលមានស្រមោលបាំងកម្ដៅព្រះអាទិត្យ :
ទីដែលមានស្រមោលបាំងកម្ដៅព្រះអាទិត្យ :
“ម្លប់ឈើ, ម្លប់ផ្ទះ, ជ្រកម្លប់។”
(ព.ប្រ.) តេជះ, អំណាច, ទីពំនាក់ :
“សូមជ្រកកោនក្រោមម្លប់ព្រះពោធិសម្ភារបារមីព្រះករុណាជាម្ចាស់ជីវិតលើត្បូង; សូមជ្រកកោនក្រោមម្លប់ព្រះតេជព្រះគុណ; នៅក្នុងម្លប់ចៅហ្វាយនាយ។”
ស្ត្រីដែលដល់កាលកំណត់គ្រប់ការហើយ មាតាបិតាបង្ខាំងឱ្យនៅតែក្នុងផ្ទះ មិនឱ្យចេញឱ្យត្រូវថ្ងៃ លុះដល់គ្រប់ថ្ងៃកំណត់ទើបឱ្យចេញពីម្លប់; ពិធីចូលម្លប់នេះរាប់ថាជាមង្គលមួយសម្រាប់ស្ត្រីខ្មែរ, ហៅថា មង្គលចូលម្លប់ ឬ ចូលម្លប់បង្គ្រប់ការ, ប៉ុន្តែមិនមែនសុទ្ធតែធ្វើទាំងអស់គ្នាទេ (ច្រើនតែមិនបាច់ធ្វើ) ក្នុងសម័យសព្វថ្ងៃនេះនៅមានធ្វើតិចគ្នាណាស់។
“”