វចនានុក្រមខ្មែរវចនានុក្រម
យាបនមត្ត
[យា-ប៉ៈ-ណៈ-ម៉ាត់]
អាហារសម្រាប់ញ៉ាំងជីវិតឱ្យប្រព្រឹត្តទៅ គឺស្បៀងសម្រាប់ចិញ្ចឹមជីវិត :
អាហារសម្រាប់ញ៉ាំងជីវិតឱ្យប្រព្រឹត្តទៅ គឺស្បៀងសម្រាប់ចិញ្ចឹមជីវិត :
អាហារសម្រាប់ញ៉ាំងជីវិតឱ្យប្រព្រឹត្តទៅ គឺស្បៀងសម្រាប់ចិញ្ចឹមជីវិត :
“ចេតបុត្រព្រានព្រៃនិយាយប្រាស្រ័យថា ហៃតាព្រឹទ្ធាចារ្យអ្ហើយ ចូរតាជីយកសាច់ ឆ្អើរនិងទឹកឃ្មុំនេះទៅ គ្រាន់ជាយាបនមត្តតាមផ្លូវចុះ (មហាវេស្សន្តរជាតក កណ្ឌចូឡពន)។”
ដែលល្មមចម្អែតអាត្មាបាន, ដែលល្មមមួយចម្អែត។
“”
(ខ្មែរក្នុងសម័យពីដើមប្រើពាក្យ យាបនមត្ត នេះឃ្លាតក្លាយជា យាបរមត្ត ក៏មាន ដោយពុំយល់អត្ថន័យរបស់បាលីនេះ។ យើងអាចប្រើពាក្យ យាបនមត្ត នេះថា ស្រូវអង្ករល្ងសណ្ដែកជាដើមថាជា យាបនមត្ត ក្នុងគ្រួសារក៏បាន ដូចជា ឆ្នាំនេះ គ្រួសារខ្ញុំមានយាបនមត្តគ្រប់គ្រាន់ មិនខ្វះខាតខ្លះដូចឆ្នាំទៅមិញទេ)។