វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ដែលស្លុយ, ស្រុងចុះ, យុលចុះ, ដែលសំយាកចុះ; ជ្រុលចុះក្រោម :

ឧទាហរណ៍

“សង្រែកយារ, ក្បិនយារ។”

២

មើមដំឡូងដែលនៅជាប់នឹងគល់កប់ក្នុងដីហួសរដូវហើយ ស្វិតសាច់ស្ប៉តស្ងោរមិនរលួយ។

ឧទាហរណ៍

“”

៣

ដែលធ្លាក់រយីករយាក, ដែលស្លុយចុះ, ដែលស្រុងចុះ, ដែលសំយាកចុះក្រោមស្តត មើលទៅមិនសមរម្យ :

ឧទាហរណ៍

“ពងគោយារស្យត។”

៤

ដែលធូរស្វតយុរចុះរយាក, ដែលយុលរយីករយាក :

ឧទាហរណ៍

“ចាស់ជរាសាច់ស្បែកឡើងយុរយារ ឬយុលយារ។”

៥

យូរជ្រុល, យូរហួសកំណត់ :

ឧទាហរណ៍

“យូរយារណាស់ហើយ។”

៦

ងាដាប :

ឧទាហរណ៍

“យារដៃនឹងទះ, យារជើងនឹងធាក់, យារដំបងនឹងសំពង។”

៧

ឈ្មោះសេកមួយប្រភេទមាឌស្រដៀងនឹងសេកសោមតែមានចំពុះខ្មៅ :

ឧទាហរណ៍

“សេកយារ។”

ចំណាំការប្រើប្រាស់

(ម.ព. ស្តត)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់