វចនានុក្រមខ្មែរវចនានុក្រម
យុថ្កា
ន. [យុត-ថ្កា]
នាវូបករណ៍មួយប្រភេទ ដែលគេធ្វើដោយដែក ឬដោយលោហជាតិធ្ងន់ៗ សិតឱ្យមានសណ្ឋានជាចំពាស់ទាំងពីរខាងស្រដៀងនឹងស្នែងក្របី មានងៀង ២ត្រង់ខាងចុង មានដងត្រង់ ខាងចុងដងមានប្រហោងក្រវិលមូល សម្រាប់ស៊កប្រហកច្រវាក់ទម្លាក់ចុះទៅក្នុងដីទន់ បោះចតនាវាធំៗឱ្យនៅនឹងកុំឱ្យរដករបូតឃ្លាតរសាត់ទៅកាន់ទីដទៃ ទុកដូចជាបង្គោលចង ទប់នាវា :
