ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ទេសកាល, កាលកំណត់ដែលចែកជា ភាគខែក្នុងឆ្នាំមួយៗ តាមសម័យដែលអាកាសប្រែប្រួល។

ឧទាហរណ៍

“”

២

រដូវមួយក្នុងចំណោមរដូវទាំងពីរនៃតំបន់អាកាសធាតុត្រូពិកដែលមានកំណកអាកាសតិចនិងសីតុណ្ហភាពខ្ពស់ ហើយតំបន់ណាដែលស្ថិតនៅកាន់តែឆ្ងាយពីអេក្វាទ័រ ថិរវេលារបស់រដូវនេះកាន់តែវែង។

ឧទាហរណ៍

“”

៣

រដូវមួយក្នុងចំណោមរដូវទាំងពីរនៃតំបន់អាកាសធាតុត្រូពិកដែលមានកំណកអាកាសច្រើននិងសីតុណ្ហភាពទាប ហើយតំបន់ណាដែលស្ថិតនៅកាន់តែឆ្ងាយពីអេក្វាទ័រ ថិរវេលារបស់រដូវនេះកាន់តែខ្លី។

ឧទាហរណ៍

“”

៤

កាលកំណត់នៃដំណើរធ្លាក់លោហិតរបស់ស្ត្រី។

ឧទាហរណ៍

“”

៥

មានរដូវ។

ឧទាហរណ៍

“”

៦

អាការៈធ្លាក់ឈាមរដូវក្នុងបរិមាណច្រើននិងជួនកាលមានរយៈពេលវែងខុសធម្មតាដែលអាចបណ្ដាលមកពីវិបត្តិកំណកឈាម វិបត្តិលំនឹងអ័រម៉ូនឬទុយម័របេនីញរបស់ស្បូន :

ឧទាហរណ៍

“ស្ត្រីធ្លាក់រដូវច្រើនបង្កឱ្យមានអាការៈស្លេកស្លាំងអស់កម្លាំងជាប្រចាំដែលតម្រូវឱ្យអ្នកជំងឺនោះទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស។”

៧

ដំណើរធ្លាក់រដូវដំបូងរបស់ស្ត្រីក្រមុំ :

ឧទាហរណ៍

“ស្ត្រីក្រមុំអាចមានរដូវដំបូងចាប់ពីអាយុ៩ទៅ១៦ឆ្នាំ។”

៨

អាការៈធ្លាក់ឈាមរដូវក្នុងបរិមាណតិចតួចខុសធម្មតាដោយសារវិបត្តិលំនឹងអ័រម៉ូន វិបត្តិផ្លូវចិត្ត កង្វះអាហារូបត្ថម្ភនិងជំងឺមួយចំនួនទៀត។

ឧទាហរណ៍

“”

៩

ការឈឺចុកចាប់ផ្នែកខាងក្រោមនៃពោះក្នុងរយៈពេលដែលស្ត្រីមានរដូវ :

ឧទាហរណ៍

“នៅពេលមានរដូវលំបាកស្ត្រីអាចប្រើឱសថបន្ថយការឈឺចាប់បាន។”

ចំណាំការប្រើប្រាស់

(ម.ព. ប្រាំង ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់