វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

នៅមិនស្ងៀម ចេះតែចាប់នេះចាប់នោះរឿយៗមិនស្រាក :

ឧទាហរណ៍

“ឯងកុំរពឹសពេក!”

២

ដែលឧស្សាហ៍ក្នុងការលេងខុសទំនង :

ឧទាហរណ៍

“ក្មេងរពឹស។”

៣

(ព.ប្រ.) ដែលមានព្យាយាម នៅដៃមិនស្ងៀម ចេះតែចាប់កាន់ការធ្វើនេះធ្វើនោះ មានជម្រះស្មៅ, ដាំដំណាំជាដើម :

ឧទាហរណ៍

“មនុស្សរពឹងដៃ។”

៤

(ព.ទ.បុ.) នៅដៃមិនស្ងៀមឧស្សាហ៍ធ្វើការរបរ ចេះតែមានស៊ីមានចាយគ្រប់គ្រាន់ :

ឧទាហរណ៍

“(ព.កា.) មនុស្សរពឹសដៃ បំពេញផ្ទៃមិនដៃលខ្វះ មាននេះខ្លះនុះខ្លះ ឯអ្នកខ្វះតែងមករក។ លក់ដូរឱ្យក៏មាន អ្នកអត់ឃ្លានតែងមកជ្រក អ្នកនុះគេមិនយក ផលប្រយោជន៍ ពីអ្នកក្រ។ មានកេរ្តិ៍ឈ្មោះពីរោះ ព្រោះគេកាន់ចិត្តដ៏ល្អ សង្គ្រោះអ្នកទ័លក្រ ចិត្តគេ ស ស្អាតជានិច្ច។”

៥

ហៃបញ្ចេញវាចាមិនសូវស្ងៀមមាត់, ទុកមាត់មិនស្ងៀម (ព.ប្រ.)។

ឧទាហរណ៍

“”

៦

ដែលនៅមាត់មិនស្ងៀមចេះតែរៀនទន្ទេញនេះខ្លះនោះខ្លះ ឬថានេះនោះមិនសូវស្រាក។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់