វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រមាំងបើកបាស

ន. [រ-ម៉ាំង-បើក-បាស]

ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទ សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទ សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក :

ឧទាហរណ៍

“ស្នៀតរមាំងបើកបាស។”

២

ឈ្មោះកាព្យមួយបែបជាពាក្យ ៩មានចួនរណ្ដំបីៗម៉ាត់ លោតៗតាមសង្កាត់, ក្នុងមួយបទមាន ៤បាទ គឺបួនៗឃ្លា (រួមជា ៣៦ម៉ាត់), ដូចជា :

ឧទាហរណ៍

“សត្វរមាំង ស្រឡាំងកាំង ព្រោះឃើញព្រាន, កាលវាមាន ក្ដីភ័យភិត គិតតែបោល, ទោះឈ្មោលញី គិតតែពី ការរត់ចោល, គ្នាទង្គោល បោលទង្គិច- ឈើក៏មាន។ កាព្យបែបនេះ កវីបុរាណបានឱ្យឈ្មោះចួនរដឹកថា រលកខ្ទប់ច្រាំង, រមាំងបើកបាស, ទន្សាយទីសទាស, មាន់ទឹកបណ្ដើរកូន ... (សឹងមានលក្ខណៈផ្សេងៗគ្នា)។”

ចំណាំការប្រើប្រាស់

(ចំណេះឬល្បិចខ្មែរក្នុងសម័យបុរាណ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់