វចនានុក្រមខ្មែរ

រមួលក្រពើ

ដែលរមួលសសៃកំភួនជើង (ដូចជាក្រពើដែលត្រូវគ្រឿងប្រហារមាំរមួលខ្លួន) ព្រោះរោគអហិវាតជាដើមចាប់ខ្លាំង។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ដែលរមួលសសៃកំភួនជើង (ដូចជាក្រពើដែលត្រូវគ្រឿងប្រហារមាំរមួលខ្លួន) ព្រោះរោគអហិវាតជាដើមចាប់ខ្លាំង។

ឧទាហរណ៍

“”

២

(ព.ប្រ.) ទញ់ទ័លឆ្លើយដោយដោះស្រាយអាថ៌ប្រស្នាមិនរួច ក៏ខំប្រឹងត្រដរឆ្លើយពានត្រោកពានត្រាំងដោយអាការៈរមួលខ្លួនក្អេលក្អូលៗ ឬអែនអនៗ :

ឧទាហរណ៍

“ត្រូវគេសួរប្រស្នាតែមួយមក ក៏ស្រាប់តែរមួលក្រពើបែកញើសជោកខ្លួន។ (ព.ទ.បុ.) ស៊ីបាយដោយពន្លឺភ្លើងទៀន, និយាយនឹងអ្នកចេះរបៀនពន្ធិត្វា, ជម្នះដោយការប្រឡង, បើមានគេចេះផង ឯងរមួលក្រពើ, បើមានគេធំលើ ឯងក្អេលក្អូល មានអត្ថន័យថា ភ្លើងទៀនតើនឹងភ្លឺប៉ុន្មាន?, និយាយជាមួយនឹងអ្នកចេះរបៀនអាគម (ពន្ធិត្វា ត្រូវចង គឺត្រូវខ្សឹបៗ), ដឹងឈ្នះដឹងចាញ់ដោយសារការប្រឡង, កាលបើមានគេចេះច្រើននៅជិត អ្នកចេះតិចតែងតែរមួលខ្លួន, កាលបើមានអ្នកធំនៅជិត អ្នកតូចតែងតែក្អេលក្អូលៗច្រិមច្រុម។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់