ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

អង្រួនឱ្យក្រឡក, ឱ្យរញ្ជួយ, ឱ្យធ្លាក់ចុះ, ឱ្យរបូតចេញ :

ឧទាហរណ៍

“រលាក់ទឹកលាងដប, រលាក់អង្ករក្នុងការុង, រលាក់ត្រីពីក្នុងត្រក, ក្រសាចឹកត្រីរលាក់លេប។”

២

ដែលកម្រើកលើកដាក់ប៉ផ្ងាក់ប៉ផ្ងើក :

ឧទាហរណ៍

“រទេះរលាក់។”

៣

ធ្វើសំឡេងឱ្យរនរន្ថាន់ចុះក្រោម :

ឧទាហរណ៍

“សូត្របទរលាក់ច្រើនជាន់។”

៤

ដែលហូរឬស្រក់សស្រាក់ (ចំពោះតែឈាម) :

ឧទាហរណ៍

“ឈាមរលាក់ គឺឈាមហូរឬស្រក់សស្រាក់។”

៥

ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រលើ, រលែក ថា រលាក់រលើ រលើដោយភ័ន្តស្មារតី, ភ័ន្តផ្លូវ; ពភ្លាក់ពភ្លើ :

ឧទាហរណ៍

“ដើររលាក់រលើ។”

៦

រលាក់ញែករលែកសំឡេងតាមដំណើរបទគ្វាម :

ឧទាហរណ៍

“ធ្វើបទរលាក់រលែក។”

ចំណាំការប្រើប្រាស់

(ម.ព. រឡាក់ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់