វចនានុក្រមខ្មែរវចនានុក្រម
រលាស់
កម្ចាត់ចោល ដោយកម្រើកខ្លាំង, ដោយគ្រញែង ឱ្យរបេះរបូតចេញ :
កម្ចាត់ចោល ដោយកម្រើកខ្លាំង, ដោយគ្រញែង ឱ្យរបេះរបូតចេញ :
កម្ចាត់ចោល ដោយកម្រើកខ្លាំង, ដោយគ្រញែង ឱ្យរបេះរបូតចេញ :
“ឈ្លើងទាមជើងរលាស់ស្ទើរមិនរបូត; សុនខរលាស់ខ្លួន។”
កម្រើក ផាត់ចេញ, ជម្រុះចេញ :
“រលាស់សំពត់, រលាស់កន្ទេល។”
ញាក់ឬកម្រើកទាត់ចេញ :
“រលាស់ដៃ, រលាស់ជើង។”
ទាត់ចោលលែងរាប់អាន :
“ខុសឆ្គងបន្តិចបន្តួច កុំអាលរលាស់គ្នាចោល។ល។”
ដែលទន់ហើបៗខ្លបៗ :
“ដងរ៉ែករលាស់។”
(ព.ប្រ.) រើចេញ, ងាកចេញ, ដោះចេញ :
“រលាស់ចិត្តចេញ, រលាស់ខ្លួនចេញ។”
បង់បោយកម្រើកចុងដៃខ្វិចៗឬធ្លោយៗខ្ជាកៗ។
“”