ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

លីងសាច់ចម្រាញ់ឱ្យចេញខ្លាញ់, ឱ្យស្រស់ទឹក :

ឧទាហរណ៍

“រលីងសាច់មាន់។”

២

ដែលរលីងរួចហើយ :

ឧទាហរណ៍

“សាច់រលីង។”

៣

ស្អាតធេង, ស្អាតឥតគ្រោតគ្រាត :

ឧទាហរណ៍

“ដីរលីង; រលីងឆិញ, រលីងណិល, រលីងយង់។”

៤

ដែលស្អាតដោយរម្លីង; ដែលអស់ដូចគេរម្លីង :

ឧទាហរណ៍

“កោររលីង, ឈូសឈើរលីង; អស់រលីង។”

៥

(ព.ប្រ.) ដែលស្អាត; ជ្រះ, ស្រឡះ ឥតសៅហ្មង :

ឧទាហរណ៍

“ចិត្តរលីង, សម្ដីរលីង។”

៦

(ព.ប្រ.) ដែលនិយាយស្រឡះមិនពាំត្រណោត, មិនប្រឡិមប្រឡុម :

ឧទាហរណ៍

“និយាយរលីង។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់