វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រសើប

កិ., គុ. [រ-សើប]

ស្ញើបព្រឺ ញោចញាក់ កន្ត្រាក់កន្ត្រើន ដោយឃើញគេលើកអ្វីៗជន្ល ឬដោយគេស្ទាប, អង្អែលស្រាលៗបន្ថើរៗត្រូវត្រង់សរីរៈកន្លែងខ្លះ មានកញ្ជឹងក, ក្លៀកជាដើម នាំឱ្យចង់សើចផងក៏មាន :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ស្ញើបព្រឺ ញោចញាក់ កន្ត្រាក់កន្ត្រើន ដោយឃើញគេលើកអ្វីៗជន្ល ឬដោយគេស្ទាប, អង្អែលស្រាលៗបន្ថើរៗត្រូវត្រង់សរីរៈកន្លែងខ្លះ មានកញ្ជឹងក, ក្លៀកជាដើម នាំឱ្យចង់សើចផងក៏មាន :

ឧទាហរណ៍

“ចាក់ឱ្យរសើប; កុំពាល់រសើបណាស់!, មនុស្សរសើប, ស្ទាបត្រូវត្រង់កន្លែងរសើប។”

២

(ព.ប្រ.) ស្ញើបឬស្រៀវចិត្ត, រមាស់ចិត្ត :

ឧទាហរណ៍

“រសើបចិត្ត។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់