រាជ
ព្រះរាជា (ក្សត្រិយ៍ទ្រង់រាជ្យ) ; ប្រែតាមរូបសព្ទថា "អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង" ឬ ប្រែថា "អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ គឺគ្រប់គ្រងប្រជានិករឱ្យមានស្វាមីភក្ដិចំពោះព្រះអង្គ ព្រោះព្រះអង្គមានសង្គហវត្ថុ ៤យ៉ាងគឺ ការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗ គឺប្រើឫកពាឱ្យល្មមពេញចិត្តប្រជារាស្ត្រ"។
