រាសី
គំនរ, ពំនូក :
គំនរ, ពំនូក :
គំនរ, ពំនូក :
“ពួក, កង; ប្រជុំ។”
មាត្រារង្វាស់ចម្ងាយល្វែងផ្ទៃមេឃ ដែលជាផ្លូវចរនៃព្រះអាទិត្យព្រះចន្ទ្រ; តាមហោរាសាស្ត្រថា ល្វែងមួយៗមានចម្ងាយ ៣០អង្សា ហៅថា មួយរាសី សម្រាប់សុរិយគតិ, មាន ១២គឺ ១មេសៈ ឬ មេសរាសី "រាសីចៀម ឬពពែ" មាន៣០ថ្ងៃ; ២ឧសភៈ ឬ ឧសភរាសី " គោឈ្មោល" មាន ៣១ថ្ងៃ; ៣មិថុនៈ ឬ មិថុនរាសី " គូបុរសនិងស្ត្រី" មាន ៣០ថ្ងៃ; ៤កក្កដៈ ឬ កក្កដរាសី " ក្ដាម" មាន ៣១ថ្ងៃ; ៥សីហៈ ឬ សីហរាសី " សីហៈ" មាន ៣១ថ្ងៃ; ៦កញ្ញា ឬ កញ្ញារាសី " ស្រីក្រមុំ" មាន ៣០ថ្ងៃ; ៧តុលា ឬ តុលារាសី " ជញ្ជីង" មាន ៣១ថ្ងៃ; ៨វិច្ឆិកៈ ឬ វិច្ឆិករាសី " ខ្ទួយ" មាន ៣០ថ្ងៃ; ៩ធនុ ឬ ធនុរាសី " ធ្នូ" មាន ៣១ថ្ងៃ; ១០មករៈ ឬ មកររាសី " មករ" មាន ៣១ថ្ងៃ; ១១កុម្ភៈ ឬ កុម្ភរាសី " ក្អម" មាន២៨ឬ ជួនកាលមាន ២៩ថ្ងៃ; ១២មីនៈ ឬ មីនរាសី " ត្រី" មាន ៣១ថ្ងៃ; ជាមួយឆ្នាំនៃសុរិយគតិមាន ៣៦៥ថ្ងៃ ឬជួនកាលមាន ៣៦៦ថ្ងៃ។ មាត្រារង្វាស់នៃចន្ទគតិមិនមានកំណត់អង្សាទេ ហៅថា ឫក្ស ឬ នក្សត្រឫក្ស, មាន ១២គឺ ១មិគសិរ ឬមិគសិរឫក្ស "ឫក្សក្ដាន់" មាន ២៩ថ្ងៃ; ២បុស្ស ឬ បុស្សឫក្ស " ក្ដាម" មាន ៣០ថ្ងៃ; ៣មាឃ ឬ មាឃឫក្ស " ស្វាព្រាហ្មណ៍" មាន ២៩ថ្ងៃ; ៤ផគ្គុណ ឬ ផល្គុនឫក្ស " គោ" មាន ៣០ថ្ងៃ; ៥ចេត្រ ឬ ចិត្រឫក្ស " ខ្លា" មាន ២៩ថ្ងៃ; ៦ពិសាខ ឬ វិសាខឫក្ស " ក្របី" មាន ៣០ថ្ងៃ; ៧ជេស្ឋ ឬ ជេដ្ឋឫក្ស " ពពែ" មាន ២៩ថ្ងៃ ឬជួនកាលមាន ៣០ថ្ងៃ; ៨អាសាឍ ឬ អាសាឡ្ហឫក្ស " សីហៈ" មាន ៣០ថ្ងៃ; ៩ស្រាពណ៍ ឬ ស្រាវណឫក្ស, សាវណឫក្ស " ផ្កាយឈើ" មាន២៩ថ្ងៃ; ១០ភទ្របទ ឬ ភទ្របទាឫក្ស " រមាស" មាន ៣០ថ្ងៃ; ១១អស្សុជ ឬ អស្សយុជឫក្ស " សេះ" មាន ២៩ថ្ងៃ; ១២កត្តិក ឬ កត្តិកឫក្ស " កូនមាន់" មាន ៣០ថ្ងៃ; ជាមួយឆ្នាំនៃចន្ទគតិ មាន ៣៥៤ថ្ងៃ, ឆ្នាំដែលមានចន្ទ្រាធិមាស (អធិកវារៈ) មាន ៣៥៥ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣៨៤ថ្ងៃ។
“”
លំអ; មានលំអ, ស្រស់បស់សមរម្យ; ចម្រើន (ចំពោះតែមនុស្សឬសត្វ) :
“មនុស្សមានរាសី, កំពុងឡើងរាសី, អាប់រាសី, ចុះរាសី។”
(ម.ព. រដូវ, មាស{¥¥}១{££}និងរាសិចក្រ ផង)។