វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រាហុ

ន. [រា-ហ៊ុ]

នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់កណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល (រាហូ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ (ក្នុងរឿងរាមាយណៈ) ; ក្នុងហោរាសាស្ត្ររាប់ថាជាទេវតាព្រះគ្រោះទី ៨ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្ទ្រ :

ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ឧទាហរណ៍

“រាហុ៍ចាប់ចន្ទ្រ, ថ្ងៃមានរាហុ៍។”

២

មុខឬមាត់នៃរាហូ។

ឧទាហរណ៍

“”

៣

(ព.ប្រ.) ដែលមានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់។

ឧទាហរណ៍

“”

៤

ដែលត្រូវរាហូចាប់។

ឧទាហរណ៍

“”

៥

សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ។

ឧទាហរណ៍

“”

៦

រាហូជាធំលើពួកអសុរ។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. គ្រាស ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់