វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ស្រាល់ជ្រើស, សម្រាំងយកតាមពេញចិត្តឬតាមត្រូវការ :

ឧទាហរណ៍

“ទិញទំនិញត្រូវរើសមើល, រើសយកតែល្អៗ។”

២

លើកដាក់ដោយឡែកពីគ្នា :

ឧទាហរណ៍

“រើសដាក់ដោយខ្លួនៗ។”

៣

ស្រង់យកមកប្រមូលគ្នា :

ឧទាហរណ៍

“រើសយកសេចក្ដីពីក្នុងគម្ពីរផ្សេងៗមករៀបរៀង។”

៤

ចាប់កាន់យកអ្វីមួយដែលជ្រុះដែលធ្លាក់ :

ឧទាហរណ៍

“ក្មេងដណ្ដើមគ្នារើសផ្លែស្វាយ។”

៥

បានរបស់ដែលគេភ្លេច ឬបាត់ដោយជ្រុះជាដើម :

ឧទាហរណ៍

“ខ្ញុំដើរតាមផ្លូវមករើសបានកាំបិតបត់មួយ។”

៦

ដោយយល់មុខ, ដោយយោគយល់ :

ឧទាហរណ៍

“ស្រឡាញ់រើសមុខ, សង្គ្រោះពុំរើសមុខ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់