រៀល
ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ :
ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ :
ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ :
“កៃកាំភ្លើងរៀល។”
ប្រាក់សណ្ឋានមូលសំប៉ែត មានរូបនិងអក្សរជាសម្គាល់ បោះសម្រាប់ប្រើចាយក្នុងនានាប្រទេស មានតម្លៃឡើងចុះមិនទៀង; ប៉ុន្តែក្នុងប្រទេសឥណ្ទូចិនមានតម្លៃ ១០០សេនជាកំណត់ :
“ប្រាក់រៀល, អាវនេះថ្លៃ ៥ រៀល។”
ឈ្មោះត្រីស្រកាមួយប្រភេទ មាត្រតូចសម្បុរស រាងខ្លីសំប៉ាត ជាពួកត្រីលេញ :
“ផ្អកត្រីរៀល។”
ដែលមានចួនរណ្ដំពីមួយទៅមួយតៗគ្នារាល់ឃ្លា :
“ពាក្យរៀល, ដូចជា ចេះមិនឈ្នះចង់, ត្រង់មិនឈ្នះទាល់, កលមិនឈ្នះគិត, ឫទ្ធិមិនឈ្នះរោគ, លោកមិនឈ្នះលាញ, ទាញមិនឈ្នះទៅ, នៅមិនឈ្នះនាង, រាងមិនឈ្នះរាគ, លាកមិនឈ្នះលោភ, ល្មោភមិនចេះល្មម, ព្រមមិនឈ្នះព្រេង (ពាក្យឧកញ៉ាសុត្តន្តប្រីជា អិន បាត់ដំបង; មានអត្ថន័យរាក់ៗដែរទេ)។”
(សូម្បីធនបត្រតម្លៃ ១០០ សេន ដែលប្រើចាយជាជំនួសសាច់ប្រាក់ក្នុងសម័យនេះ ក៏ហៅថា រៀល ដែរ ដូចជា ធនបត្រ ១ រៀល, ធនបត្រ ៥ រៀល)។