ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

បញ្ចេញសូរសព្ទឮខ្លាំងឬតិចក៏មាន, ធ្វើឱ្យឮរំពង :

ឧទាហរណ៍

“ផ្គរលាន់, មែកឈើលាន់នឹងបាក់, លាន់សរសៃ។”

២

ដែលមានសូរឮស៊ានឬកងរំពង :

ឧទាហរណ៍

“និយាយលាន់, លាន់មាត់។(ព.ប្រ.) លាន់ទឹកលាន់ដី។”

៣

ធ្លាយវាចាចេញមកដោយទប់មាត់ឱ្យនៅស្ងៀមពុំបាន :

ឧទាហរណ៍

“លាន់មាត់, លាន់សម្ដី។”

៤

(ព.សា.) លាន់មាត់រកពុទ្ធោ។

ឧទាហរណ៍

“”

៥

នេសាទុបករណ៍មួយប្រភេទ ធ្វើដោយចោះដើមឫស្សីធំមួយកំណាត់ទម្លុះឱ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឱ្យអន្ទង់ចូល :

ឧទាហរណ៍

“អន្ទង់ចូលក្នុងលាន់។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់