ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ភេទ; គ្រឿងសម្គាល់; លក្ខណៈ; អង្គជាតរបស់បុរស :

ឧទាហរណ៍

“លិង្គព្រះឥសូរ ឬ សិវលិង្គ។”

២

ដុំថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជារបស់ព្រះឥសូរ សម្រាប់គោរពបូជា តាមលទ្ធិរាមាយណៈ។

ឧទាហរណ៍

“”

៣

ភេទឬលក្ខណៈជាគ្រឿងសម្គាល់ក្នុងភាសាបាលីឬសំស្ក្រឹត កំណត់តាមការន្ត, មាន ៣យ៉ាងគឺ បុំលិង្គឬ បុល្លិង្គ ភេទប្រុស; ឥត្ថីលិង្គ ឬស្ត្រីលិង្គ ភេទស្រី; នបុំ. ភេទខ្ទើយ គឺមិនមែនភេទប្រុសស្រី; ឬរាប់យក អលិង្គ ដែលមិនប្រាកដជាភេទអ្វីមកផ្សំផងជា ៤យ៉ាង (ព.វ.)។ ឯខាងភាសាខ្មែរមានត្រឹមតែ ជាតិលិង្គ គឺលិង្គដែលកំណត់តាមភេទរបស់ជាតិស្រេចស្រាប់ហើយប៉ុណ្ណោះដូច ប្រុស, ស្រី, ញី, ឈ្មោល ពុំមាន សម្មតិលិង្គ គឺលិង្គដែលសន្មតហៅដូចសំស្ក្រឹតនិងបាលីឡើយ។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. អង្គ{¥¥}២{££} ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់