លោប
ការលុបចោល; ការបំបាត់មិនឱ្យមាន; ការលើកចោល; ការរំលាង។
ការលុបចោល; ការបំបាត់មិនឱ្យមាន; ការលើកចោល; ការរំលាង។
ការលុបចោល; ការបំបាត់មិនឱ្យមាន; ការលើកចោល; ការរំលាង។
“”
ការលុប (ព.វ.) ការលុបតួអក្សរឬពាក្យចេញខ្លះ; លុបតួអក្សរឬពាក្យដើមហៅ អាទិលោប (ឬ អាទិលុប (លប់) ក៏បាន), បា. ដូចជា ឧបាសក > បាសក; ឧបាសិកា > សិកា (លុបពីរតួចេញ គឺលុបតួដើមផងកណ្ដាលផង, សម្រាប់ខ្មែរប្រើតាមស្រួលមាត់ហៅថា វាចាសិលិដ្ឋ "តាមស្រួលមាត់") ; សម្រាប់សម្ដីខ្មែរសុទ្ធដូចជា ស៊ីបាយហើយឬនៅ? > បាយហើយឬនៅ? (លុប ស៊ី ចេញ)។ល។ លុបអក្សរឬពាក្យត្រង់កណ្ដាលចេញខ្លះហៅ មជ្ឈេលោប (ឬ មជ្ឈេលុប ក៏បាន), សំ. ឬ បា. ដូចជា អយស្ម័យមាគ៌យាន < សំ. អយស៑ "ដែក" + មយ (បច្ច័យ) + មាគ៌ = "មាគ៌ា (ផ្លូវ) " + យាន > អយស្ម័យមាគ៌យាន "យានដែលរអិលទៅមកតាមផ្លូវដែក", លុប មាគ៌ កណ្ដាលចេញ > អយស្ម័យយាន (អៈយ៉ាស់-ស្មៃ-យាន) នៅមានសេចក្ដីដូចខាងលើដដែល គឺរថភ្លើង ឬរទេះភ្លើង (ព.សា.) ; សម្រាប់សម្ដីខ្មែរសុទ្ធសាធដូចជា ទៅកាន់ផ្ទះ > ទៅផ្ទះ (លុប កាន់ ចេញ), របស់នៃខ្ញុំ ឬ របស់ផងខ្ញុំ > របស់ខ្ញុំ (លុប នៃ ឬ ផង ចេញ)។ល។ លុបអក្សរឬពាក្យខាងចុងចេញខ្លះហៅ ឧត្តរលោប (ឬ ឧត្តរលុប ក៏បាន), បា. ដូចជា សារីបុត្តមោគ្គល្លាន > សារីបុត្តា "ព្រះសារីបុត្តនិងព្រះមោគ្គល្លាន"; មាតាបិតា > មាតរោ មាតានិងបិតា (បាលីហៅ ឧត្តរលោប ជា ឯកសេស (ឧត្តរេកសេស) "សល់បទចុង"; សម្រាប់សម្ដីខ្មែរសុទ្ធសាធដូចជា ទៅភ្ជួរស្រែ > ទៅភ្ជួរ; ទៅរាស់ដី> ទៅរាស់។ល។
“”
ការដែលលុបលាង, ដែលលើកចោល :
“អាទិលោប, មជ្ឈេលោប, ឧត្តរលោប។”
ហេតុ, ដំណើរ, រឿងដែលលើកចោល។
“”
(ម.ព. លុបន័យ)។
“”
ការតអក្សរខាងភាសាសំស្ក្រឹតឬបាលី ដោយវិធីលុបស្រៈឬព្យញ្ជនៈចេញខ្លះ (ព.វ.)។
“”