វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ដំណើរមោះមៃ, មោះហ្មង, ហ្មងឆ្គង; ការភ្លាត់ទាស់ដំណើរ, ទាស់ច្បាប់ :

ឧទាហរណ៍

“ស្រឡាញ់រាប់អានគ្នាមិនដែលមានល្គឹកទេ។”

២

មានមោះមៃ, មានឆ្គង; មានទាស់នឹងច្បាប់ :

ឧទាហរណ៍

“ខុសឆ្គងបន្តិចបន្តួចគួរអត់ឱនទៅ កុំឱ្យល្គឹកនឹងគ្នា!”

៣

គាប់ណាតែ; គាប់តែ :

ឧទាហរណ៍

“ហាមផ្ដាច់មិនឱ្យសាធារណជនចូលតាមទ្វារនេះ, ល្គឹកណាតែមិនស្តាប់, ត្រូវ ...ស្ដីបន្ទោសជាទម្ងន់; ឬ ល្គឹកតែឈ្មោះណាមិនស្តាប់, ត្រូវ ...។”

៤

បើឮ, ទោះបីឮ (ព.បុ.) :

ឧទាហរណ៍

“ល្គឹកឮគេនិយាយ ...។”

ចំណាំការប្រើប្រាស់

(ម.ព. សាកសួរ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់