ល្បះ
ការលះ គឺលះទ្រព្យជាទាន (បរិច្ចាគ), ឬការលះអំពើអ្វីៗដែលគួរលះចោល, ការលះបង់ការងារជាមុខការនាទីរបស់ខ្លួន :
ការលះ គឺលះទ្រព្យជាទាន (បរិច្ចាគ), ឬការលះអំពើអ្វីៗដែលគួរលះចោល, ការលះបង់ការងារជាមុខការនាទីរបស់ខ្លួន :
ការលះ គឺលះទ្រព្យជាទាន (បរិច្ចាគ), ឬការលះអំពើអ្វីៗដែលគួរលះចោល, ការលះបង់ការងារជាមុខការនាទីរបស់ខ្លួន :
“អំណោយនោះជាល្បះរបស់ឪពុកខ្ញុំ; ត្រូវជំនុំជម្រះតាមល្បះការងារ ជានាទីរបស់សិស្សឈ្មោះនោះ។”
ការលះបង់ចោលមុខការរបស់ខ្លួន។
“”
ប្រយោគ, បង្គុំពាក្យដែលមានន័យសេចក្ដីពេញលេញ ស្តាប់បាន។ ល្បះឬប្រយោគ ត្រូវមានកន្សោមនាមប្រធាន និង កន្សោមកិរិយា (ប្រណាប់ប្រធានឬបម្រាប់ប្រធាន) :
“ល្បះឬប្រយោគមានច្រើនប្រភេទ គឺ ល្បះប្រកាស, ល្បះសំណួរ, ល្បះបញ្ជានិងល្បះឧទានជាដើម។”
ល្បះដែលកើតឡើងពីល្បះទោលច្រើនដាក់បន្តបន្ទាប់គ្នាដោយដំណកឃ្លាឬភ្ជាប់គ្នាដោយឈ្នាប់ចង ដូចជា មាន់រងាវ សេះកញ្ជ្រៀវ គោរោទ៍។ សុភាពពូកែអក្សរសាស្ត្រប៉ុន្តែនាងខ្សោយរូបវិទ្យា ជាដើម។
“”
ល្បះដែលមានប្រធានមួយនិងបម្រាប់ប្រធានមួយហើយមានន័យគ្រប់គ្រាន់ ដូចជា លោកគ្រូមកដល់ហើយ។ លោកនាយកមិននៅទេ។ គោស៊ីស្មៅ។
“”
ល្បះដែលក្នុងនោះគេប្រើអវិជ្ជមានបទ (មិន...ទេឬឡើយ, អត់...ទេឬឡើយ,...) ដើម្បីសម្ដែងគំនិតអវិជ្ជមាន ដូចជា លោកនាយកមិននៅទេ។ វាអត់ទៅសាលាទេ។
“”
(ម.ព. ល្បះល្បាយ)។
“”
ល្បះដែលកើតឡើងដោយសារការផ្សំរវាងឃ្លាគោលនិងឃ្លារណប។ ឃ្លារណបភ្ជាប់នឹងឃ្លាគោលដោយសារឈ្នាប់ឃ្លា :
“គាត់ខានមកធ្វើការអស់បីថ្ងៃ ពីព្រោះគាត់ឈឺ។ បើគាត់ត្រឡប់មកវិញ គាត់នឹងបង្ហើយកិច្ចការនេះ។”
ល្បះដែលគេផ្ដោតអារម្មណ៍លើធាតុណាមួយ (ប្រធាន, កម្មបទ, កម្មទេសកាល) នៃល្បះ :
“សិស្សនេះហើយដែលចូលចិត្តអានសៀវភៅជាងគេ។ (ល្បះសង្កត់ន័យលើប្រធាន), មនុស្សនេះ ខ្ញុំស្អប់វាណាស់។ (ល្បះសង្កត់ន័យលើកម្មបទ), ទីនេះហើយដែលខ្ញុំធ្លាប់រស់នៅកាលពីក្មេង។ (ល្បះសង្កត់ន័យលើកម្មទេសកាល) ជាដើម។”
ធាតុនៃកំណាព្យដែលកើតឡើងដោយចំនួនឃ្លាជាក់លាក់និងបញ្ចប់ដោយសញ្ញាខណ្ឌ «។» :
“បទកាកគតិ ១ល្បះមាន៧ឃ្លា។”
(លែងប្រើហើយ។ ម.ព. របះនិងរះ ផង)។