វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

អ្នកត្រេកអរក្នុងព្រៃឬអ្នកពេញចិត្តនៅតែក្នុងព្រៃ។

ឧទាហរណ៍

“”

២

ឋានន្តរជាសមណស័ក្ដិ ទីរាជាគណៈ សម្រាប់ឯកក្នុងកម្ពុជរដ្ឋ ដែលព្រះមហាក្សត្រិយ៍ក្នុងបុរាណសម័យទ្រង់តាំងព្រះមហាថេរអង្គណាមួយ ដែលជាអ្នកប្រាជ្ញខាងពួកអរញ្ញវាសី; លុះចំណេរកាលតៗរៀងមក ទោះបីព្រះថេរៈដែលជាគាមវាសីក៏អាចទទួលឋានន្តរនេះបាន តាមដោយព្រះមហាក្សត្រិយ៍ទ្រង់សព្វព្រះរាជហឫទ័យតាំង ហៅថា ព្រះវនរ័ត ជួនកាលឡើងដល់ទី សម្ដេច ក៏មាន :

ឧទាហរណ៍

“សម្ដេចព្រះវនរ័ត។”

ចំណាំការប្រើប្រាស់

(ធៀបគ្នានឹងឋានន្តរស័ក្ដិនៃសេនាបតីសម្រាប់ឯកខាងអាណាចក្រទីចក្រីកុញ្ជរាធិបតី។ សមណស័ក្ដិនេះតាមប្រវត្តិក្នុងប្រទេសសៀមសរសេរជា វនរ័តន៍ឬវនរ័ត្ន "ព្រៃកែវ", ជាឋានន្តរដែលព្រះមហាក្សត្រិយ៍ពីព្រេងនាយ ទ្រង់តាំងព្រះមហាថេរអង្គមួយជាលង្កាវង្សគង់នៅក្នុងវត្តព្រៃកែវក្នុងប្រទេសសៀម)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់