វចនានុក្រមខ្មែរវចនានុក្រម
វិបល្លាស
ន. [វិ-បុ័ល-ឡាស]
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត; វិបត្ត; ការបំប្លែង; ការក្រឡះ; ការភ្លាត់ខុស :
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត; វិបត្ត; ការបំប្លែង; ការក្រឡះ; ការភ្លាត់ខុស :
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត; វិបត្ត; ការបំប្លែង; ការក្រឡះ; ការភ្លាត់ខុស :
“វិបល្លាសសញ្ញា, វិបល្លាសចិត្ត, វិបល្លាសទិដ្ឋិ វិបរិតសញ្ញា, ចិត្ត, ទិដ្ឋិ (ហៅតាមរបៀបថា សញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋវិបល្លាស (ព.ពុ.)។”
(វិបល្លាសក្នុងវេយ្យាករណ៍បាលី មាន ៧ យ៉ាងគឺ ១- អក្ខរវិបល្លាស ការបំប្លែងអក្ខរៈ; ២- លិង្គវិបល្លាស ការបំប្លែងលិង្គ, ដំណើរប្រែប្រួលលិង្គ; ៣- វិភត្តិវិបល្លាស ការបំប្លែងវិភត្តិ; ៤- វចនវិបល្លាស ការបំប្លែងវចនៈ; ៥- បុរិសវិបល្លាស ការបំប្លែងបុរិសៈ; ៦- កាលវិបល្លាស ការបំប្លែងកាល; ៧- វាចកវិបល្លាស ការបំប្លែងវាចកៈ; ដំណើរប្រែប្រួលវាចកៈ)។