វេទាង្គ
អង្គ, ចំណែករបស់វេទគឺច្បាប់សម្រាប់រក្សាវេទឱ្យគង់នៅគ្រប់គ្រាន់, មាន ៦យ៉ាងគឺ ១- ការហាត់ថាឬហាត់និយាយបញ្ចេញសម្ដីឱ្យច្បាស់លាស់; ២- ភាគពិស្តាររបស់គម្ពីរ ឬការសិក្សាសេចក្ដីពិស្តារ; ៣- គម្ពីរវេយ្យាករណ៍ ឬការសិក្សាវេយ្យាករណ៍ដោយសព្វគ្រប់; ៤- ឆន្ទសាស្ត្រឬសិក្សាឱ្យចេះលក្ខណៈរបស់ឆន្ទ; ៥- ទ្យោតិសាស្ត្រ ឬការសិក្សាឱ្យចេះទ្យោតិសាស្ត្រ; ៦- គម្ពីរអធិប្បាយសព្ទ ឬរៀនអធិប្បាយសព្ទ ក្នុងវេទទាំងមូល (តាមលទ្ធិព្រាហ្មណ៍)។
