វចនានុក្រមខ្មែរ

សករាជ

ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឱ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឱ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ។

ឧទាហរណ៍

“”

២

ពាក្យថា សករាជ (ឬ ស័ក) នេះកើតឡើងអំពីជនមួយពួក ហៅថាពួក តាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា, កាលពុទ្ធសករាជ ៦២១ឆ្នាំ, ជនពួកនេះបានលុកលុយចូលមកវាតអំណាចក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះនាមថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏តាំងការរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះជា ស័ក (ឝក) ឬ សករាជ (ឝករាជ), ដែលចំណេរតមក ហៅថា មហាសករាជ ជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។ ក្នុងព្រះរាជពង្សាវតារខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុមាលា) បានតាំងមហាសករាជ ១ក្នុងកាលពុទ្ធសករាជ ៦២១; ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ក្នុងកាលពុទ្ធសករាជ ១១៨៣។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ពុទ្ធសករាជ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់