វចនានុក្រមខ្មែរវចនានុក្រម
សង្ការ
[សង់-កា-រ៉ៈ] ឬ [សង់-កា]
សង្ខារ; ...។
សង្ខារ; ...។
សង្ខារ; ...។
“”
ការលើកសពធ្វើឈាបនកិច្ច, ការគាស់ខ្មោចដុត, ការលើកខ្មោចស្រោចឆ្អឹង (និយាយបានតែជាមួយនឹងពាក្យថា "លើកសព") :
“លើកសពសង្ការ (លើកសពសង្ខារ) ; បើឱ្យត្រឹមត្រូវ គួរនិយាយថា លើកសពសំស្ការ។”
សំរាម។
“”
គំនរឬពំនូកសំរាម។
“”
អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម។
“”
(ម.ព. សង្ការច្ឆទ្ទក)។
“”
កន្លែងចាក់សំរាម។ កាព្យធៀបពុទ្ធភាសិតថា :
“ឧប្បលបទុម ដើមតូចដើមធំ ផ្ការីកក៏មាន ដែលដុះនៅក្នុង សង្ការធាន ផ្កានោះពុំបាន ច្រឡំនឹងគល់។ សុមេធកុលបុត្ត មានប្រាជ្ញាមុត ឈ្លាសធ្លុះយង់យល់ កើតក្នុងត្រកូល ងងឹតងងល់ រែងជាបុគ្គល ភ្លឺស្វាងខុសគេ។”
(ម.ព. សង្ការដ្ឋាន)។
“”
(បើស្ត្រីជា សង្ការច្ឆទ្ទិកា)។