វចនានុក្រមខ្មែរវចនានុក្រម
សង្ឃាដី
សំពត់ឃ្នាបឬសំពត់សម្រាប់ពាក់ពាត គឺសំពត់ដែលដេរគួបគ្នាជាពីរជាន់ឬបួនជាន់ មានផ្ទាំង ខ្ទង់ សង្កាត់ដូចគ្នានឹងឧត្តរាសង្គៈដែរ, ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, សម្រាប់ប្រើឃ្លុំការពាររងា, សម្រាប់បត់ជាផ្នត់ពាក់ពាតលើឧត្តរាសង្គៈក្នុងកាលធ្វើសង្ឃកម្ម ឬបត់ប្រើជាកម្រាលសិងមួយដងមួយកាលក៏បាន :