វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សង្ឃឹក

ន. [សង់-ឃឹក]

ពាក្យប្រើក្លាយមកពី សង្ឃិក "ជារបស់សង្ឃ", ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន :

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ពាក្យប្រើក្លាយមកពី សង្ឃិក "ជារបស់សង្ឃ", ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន :

ឧទាហរណ៍

“សង្ឃឹករណ្ដាប់អង្គកថិន; គ្រឿងបរិក្ខារមួយសង្ឃឹក។”

ចំណាំការប្រើប្រាស់

(ប្រើក្លាយមកទៀត, សូម្បីប្រដាប់ធ្វើដោយកំណាត់ដើមចេកនិងស្រទបចេក មានទ្រង់ទ្រាយស្រដៀងគ្នានុះដែរ សម្រាប់ដាក់គ្រឿងសំណែនបណ្ដែតតាមខ្សែទឹក ឬសែងទៅដាក់លើគោកឱ្យពួកបិសាច ក៏ហៅ សង្ឃឹក ដែរ, គេធ្វើក្នុងកាលដែលស្រុកកើតជំងឺអហិវាតជាដើម ដូចជា ស្រុកកើតជំងឺអ្នកស្រុកនាំគ្នាជូនសង្ឃឹក។ ម.ព. សង្ឃិក ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់