វចនានុក្រមខ្មែរវចនានុក្រម
សន្ធិ
[សន់-ធិ]
ការត, តំណ, ទីត, ការតភ្ជាប់។
ការត, តំណ, ទីត, ការតភ្ជាប់។
ការត, តំណ, ទីត, ការតភ្ជាប់។
“”
(ព.វ.) វិធីតអក្សររបស់បទមួយៗឱ្យជាប់គ្នា សម្រាប់ភាសាសំស្ក្រឹត, បាលី, ដូចជា គមន “ការទៅ, ដំណើរទៅ” + អាគមន “ការមក, ដំណើរមក” តភ្ជាប់ជា គមនាគមន “ដំណើរទៅនិងមក”; ខ្មែរយកមកប្រើជា គមនាគមន៍ (គៈ-មៈ-នា-គំ) ការឬដំណើរទៅនិងមក។ សន្ធិសម្រាប់ប្រើក្នុងតន្តិភាសាឯទៀតដូចយ៉ាងភាសាបារាំងសែស La école តភ្ជាប់ថា L'école ជាដើម។
“”
ការកាត់បទសន្ធិញែកឱ្យឃើញតាមរូបដើម, ដូចជា គមនាគមន៍ កាត់ញែកជា គមន អាគមន៍ (ព.វ.)។
“”
ការកាត់ទីតមានជញ្ជាំងផ្ទះជាដើម។
“”
ឧបករណ៍នៃការតអក្សរ គឺបែបដែលចែកចេញទៅច្រើនយ៉ាងប្រាប់វិធីតអក្សរ (ព.វ.)។
“”
អំពើកាត់ទីត គឺអំពើរបស់ចោរដែលលបកាត់ជញ្ជាំងផ្ទះជាដើម ហើយចូលលួចទ្រព្យគេ :
“ចោរធ្វើសន្ធិច្ឆេទកម្ម។”
មុខតំណ, មុខដែលតភ្ជាប់គ្នា។
“”
1