វចនានុក្រមខ្មែរវចនានុក្រម
សមសញ្ញា
ន. [សៈ-ម៉ៈ-ស័ញ-ញ៉ា]
ការសម្គាល់ថា ស្មើ, ស្មើគ្នា។
ការសម្គាល់ថា ស្មើ, ស្មើគ្នា។
ការសម្គាល់ថា ស្មើ, ស្មើគ្នា។
“”
សព្ទសន្មតជាឈ្មោះនៃវណ្ណយុត្តមួយយ៉ាង ដោយយកយុគលពិន្ទុ (:) នេះមកប្រើជំនួសពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ សម្រាប់ប្រើខាង វិវរណៈ ក្នុងវេយ្យាករណ៍ ខៃជម្រាលពាក្យឬសេចក្ដីពីមួយឱ្យជ្រាលទៅរកមួយ ឱ្យដឹងថា មានអត្ថន័យស្មើគ្នា, ដូចជា ល្ងង់ គឺ មិនចេះ, មិនចេះ គឺ មិនដឹង គឺថា មិនដឹងមិនយល់សោះឡើយ ក៏គឺ ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង។ ក្នុងវេយ្យាករណ៍អាចយក សមសញ្ញា ប្រើជា ល្ងង់ : មិនចេះ : មិនដឹង : មិនដឹងមិនយល់សោះឡើយ : ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង (ដំឡូងមូល)។ (ប្រើចំពោះតែក្នុងវេយ្យាករណ៍ឬក្នុងវិធីវិទ្យាសាស្ត្រខ្លះប៉ុណ្ណោះ)។
“”