វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សម្បួរ

ន. [សំ-បួ]

ឈ្មោះឈើពួកមួយ មាន ៣ប្រភេទ គឺ ១សម្បួរកក់ សម្បួរដើមស្ទើរជាវល្លិមានបន្លា ផ្លែមានរសជូរ, ប្រើជាគ្រឿងកក់សក់ឬលាងជម្រះ, គេច្រើនយកផ្លែទុំក្រៀមមកដាក់ត្រាំក្នុងទឹកផ្តិល លាយជាមួយនឹងចំណិតផ្លែក្រូចសើច ហៅថា ទឹកសម្បួរ ប្រើជាទឹកមង្គលសម្រាប់ជជុះរលាស់ប្រោះព្រំជម្រះចង្រៃ (តាមលទ្ធិដែលធ្លាប់ប្រកាន់ជឿ) ; ២សម្បួរទេស ឬ សម្បួរប្រាក់ សម្បួរស្លឹកល្អិតៗ ផ្កាសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព កាលណារីកមានព័ណ៌ស, ត្រួយផ្កាផ្លែខ្ចី ប្រើជាអន្លក់ឬរបោយបាន, គេច្រើនដាំធ្វើជារបងភូមិលំនៅ; ៣សម្បួរមាស សម្បួរដើមតូច ផ្កាតូចៗព័ណ៌លឿង ក្លិនក្រអូបឆ្ងិត, គេច្រើនដាំប្របមាត់ទ្វាររបងផ្ទះឬដាំធ្វើជារបងផ្ទះក៏មាន។

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់