វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ផ្លូវត្រូវ, គន្លងឬលំអានត្រូវ។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. មិច្ឆាមគ្គ។ តាមពុទ្ធសាសនា, សម្មាមគ្គ អដ្ឋង្គិកមគ្គ មាន ៨ យ៉ាង គឺ ១-សម្មាទិដ្ឋិ សេចក្ដីយល់ឃើញត្រូវ (ព.ផ្ទ. មិច្ឆាទិដ្ឋិ); ២-សម្មាសង្កប្បឬសម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, តម្រិះត្រូវ (ព.ផ្ទ. មិច្ឆាសង្កប្បៈ); ៣-សម្មាវាចា សម្ដីត្រូវ; ប្រើជា សម្មាពាក្យក៏បាន (ព.ផ្ទ. មិច្ឆាវាចាឬមិច្ឆាពាក្យ); ៤-សម្មាកម្មន្តៈ ការងារត្រូវ (ព.ផ្ទ. មិច្ឆាកម្មន្តៈ); ៥-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ; ប្រើជា សម្មាអាជីវោឬសម្មាអាជីព, សម្មាជីព, សម្មាជីវៈ ក៏បាន (ព.ផ្ទ. មិច្ឆាអាជីវៈឬមិច្ឆាអាជីវោ, មិច្ឆាអាជីព, មិច្ឆាជីព, មិច្ឆាជីវៈ); ៦-សម្មាវាយាមៈ ព្យាយាមត្រូវ; ប្រើជា សម្មាព្យាយាម ក៏បាន ព.ផ្ទ. មិច្ឆាវាយាមៈឬមិច្ឆាព្យាយាម; ៧-សម្មាសតិ ស្មារតីត្រូវ, ការរឭកត្រូវ ព.ផ្ទ. មិច្ឆាសតិ; ៨-សម្មាសមាធិ សមាធិត្រូវ (ព.ផ្ទ. មិច្ឆាសមាធិ))។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់