វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សសាង្ក

ន. [សៈ-សាង]

ជោតិភាពមានស្នាមទន្សាយ ឬមានរូបទន្សាយជាគ្រឿងសម្គាល់ (ព្រះចន្ទ្រ)។ ព្រះចន្ទ្របានជាហៅ សសាង្ក ព្រោះមានរូបស្នាមទន្សាយដែលព្រះឥន្ទ្រផ្ដិតរូបពោធិសត្វ, កាល (ព្រះសក្យមុនី) ចាប់កំណើតជាទន្សាយប្រព្រឹត្តធម៌អស្ចារ្យ, ទុកជាគ្រឿងសម្គាល់អស់មួយកប្ប ... :

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ជោតិភាពមានស្នាមទន្សាយ ឬមានរូបទន្សាយជាគ្រឿងសម្គាល់ (ព្រះចន្ទ្រ)។ ព្រះចន្ទ្របានជាហៅ សសាង្ក ព្រោះមានរូបស្នាមទន្សាយដែលព្រះឥន្ទ្រផ្ដិតរូបពោធិសត្វ, កាល (ព្រះសក្យមុនី) ចាប់កំណើតជាទន្សាយប្រព្រឹត្តធម៌អស្ចារ្យ, ទុកជាគ្រឿងសម្គាល់អស់មួយកប្ប ... :

ឧទាហរណ៍

“(ព.កា.) សសាង្គភ្លីស្វាងក្នុងរាត្រី កត្តិកបុណ្ណមីជិតអធ្រាត្រ ពពកអណ្ដែតដាច់ឃ្លាតៗ រស្មីពព្រាតចាំងលើទឹក។”

ចំណាំការប្រើប្រាស់

(វេវ. ចន្ទឬចន្ទ្រ, និសាករ, និសានាថ, សសិនឬសសី, សីតរង្សី, ហិមរង្សី, ឧឡុរាជ, នក្ខត្តរាជ, សោមៈ, ឥន្ទុ ...)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់