វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ចម្លងយកបែបឱ្យដូចភាពដើម :

ឧទាហរណ៍

“សាកយកក្បាច់ប្រាសាទបន្ទាយស្រី។”

២

ល្បងមើលឱ្យដឹង, ពិសោធមើល :

ឧទាហរណ៍

“សាកមើលឱ្យដឹងសិន, យករបស់នុះមកសាកគ្នាមើល, ជាងសាកមាស។”

៣

កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល១ធ្នាប់ឬយ៉ាងវែងត្រឹម ២ធ្នាប់ (លៃតាមទំហំមែកឈើ) ហើយយកស្រកីដូងខ្ចោបដីក្ដោបរុំព័ទ្ធជុំវិញ ចងរឹតចុងរបុំខាងក្រោមខាងលើឱ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឱ្យចូល ដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើ ឱ្យទឹកស្រក់មកលើរបុំដី ឱ្យដីសើមជានិច្ចកុំឱ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅ ឃើញថាឫសនោះចាស់ល្មមកាត់បានហើយ អ្នកសាកត្រូវកាត់ផ្ដាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឱ្យដីនោះសើមជានិច្ច គឺផ្សាំឱ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថា សាក គឺសាកមែកឈើឱ្យដុះឫស។ មួយបែបផ្សេងទៀត បង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើម ដែលងាយដុសឫសឱ្យកប់ទៅក្នុងដី លុះឈើនោះដុះឫសហើយ ក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅ សាក ដែរ :

ឧទាហរណ៍

“សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា ...។”

៤

រូប, រាង, រូបរាង នៃមនុស្សសត្វដែលស្លាប់ហើយ។

ឧទាហរណ៍

“”

៥

រូបបុគ្គលស្លាប់។

ឧទាហរណ៍

“”

៦

រាងឆ្អឹង។

ឧទាហរណ៍

“”

៧

រូបអសុភ (រូបមនុស្សសត្វដែលស្លាប់ស្អុយ)។

ឧទាហរណ៍

“”

៨

បញ្ចូលថាមពលអគ្គិសនីទៅក្នុងជនិតា :

ឧទាហរណ៍

“សាកអាគុយ សាកថ្មទូរសព្ទ។”

ចំណាំការប្រើប្រាស់

(ម.ព. បំបៅ និង ផ្សាំ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់