វចនានុក្រមខ្មែរ

សាមគ្គីភេទ

ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានះ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដល់សេចក្ដីទុក្ខឱ្យជាដរាប :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានះ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដល់សេចក្ដីទុក្ខឱ្យជាដរាប :

ឧទាហរណ៍

“(ព.កា. ថ្លែងពីទោសនៃសាមគ្គីភេទ ក្នុងរឿងរដ្ឋវជ្ជីមានសាមគ្គីភេទ ព្រោះចាញ់ល្បិចខ្សឹប របស់វស្សការៈ ជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវ ក្នុងបុរាណសម័យ) សាមគ្គីភេទ ជាមូលហេតុ បើកឱ្យសត្រូវ ចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវ ក៏កែពុំបាន។ ដូចរដ្ឋវជ្ជី មានសាមគ្គី តាំងពីបុរាណ វស្សការៈ មន្ត្រីឈ្លានពាន ប្រើល្បិចមូលបាន ញុះញង់ខ្ទេចខ្ទី។ យកបានប្រទេស ដែលគេប្រហែស ឱ្យបែកសាមគ្គី ប្រើខ្សឹបងាយៗ ឥតចាយរូបីយ៍ ថែមទាំងមានល្បី ថាឈ្លាសផងទៀត។ ហេតុនេះគួរខ្លាច ប្រយ័ត្នកំណាច លបចូលជ្រៀតបៀត ធ្វើសាមគ្គី ឱ្យខូចបង់សៀត បែកហើយផ្សារទៀត ពុំងាយជិតឡើយ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់