វចនានុក្រមខ្មែរវចនានុក្រម
សីមន្តរិក
ទីដែលរាំងព្រំប្រទល់។
ទីដែលរាំងព្រំប្រទល់។
ទីដែលរាំងព្រំប្រទល់។
“”
ផ្ទៃដីក្រៅនិមិត្តសីមា ដែលសង្ឃទុកឱ្យសល់ជាចន្លោះរាំងព្រំប្រទល់ (មិនសូត្រចងជាសីមា) មិនឱ្យសីមានិងសីមាប៉ះពាល់គ្នា :
“កាលណាចងសីមា សង្ឃត្រូវទុកសីមន្តរិករាំងព្រំប្រទល់ (ព.វិ.)។”
ថ្មឥតមានកម្រិតទំហំនិងកម្ពស់ ដែលព្រះភិក្ខុសង្ឃឱ្យដាំជាសម្គាល់ទីដីសីមន្តរិក, ដាំឃ្លាតចេញពីខាងក្រៅនៃនិមន្តសីមាចេញទៅប្រវែងមួយគក់ឬមួយចំអាមឬក៏យ៉ាងខ្លីបំផុតត្រឹមបួនធ្នាប់ក៏បាន, បើឱ្យឃ្លាតឆ្ងាយជាងប្រមាណនេះទៅទៀតក៏ជាការប្រពៃ។ រាជិ គឺស្លឹកសីមា ១គូ ដាំទន្ទឹមគ្នាមួយសន្លឹកខាងក្នុងជានិមិត្តសីមា មួយសន្លឹកខាងក្រៅជាសីមន្តរិកបាសាណ ទីដីចន្លោះត្រង់កណ្ដាលជាដីសីមន្តរិក មិនឱ្យទីដីសីមានិងដីសីមាទាំង ២ខាងប៉ះទង្គិចគ្នា (ព.វិ.)។
“”