វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សីមា

ន. [សី-ម៉ា]

ព្រំ, ព្រំដី, ព្រំដែន, ព្រំប្រទល់; ខេត្ត, ខេត្តដែន។ ទីមានព្រំកំណត់ ដែលសង្ឃសន្មតជាស្ថានសម្រាប់ធ្វើសង្ឃកម្មជាដើម (ព.វិ.)។

ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

ព្រំ, ព្រំដី, ព្រំដែន, ព្រំប្រទល់; ខេត្ត, ខេត្តដែន។ ទីមានព្រំកំណត់ ដែលសង្ឃសន្មតជាស្ថានសម្រាប់ធ្វើសង្ឃកម្មជាដើម (ព.វិ.)។

ឧទាហរណ៍

“”

២

សូត្របាលីបន្សាប ឬបំបាត់សីមាចាស់ឱ្យអស់អំណាច (ព.វិ.)។

ឧទាហរណ៍

“”

៣

គ្រឿងសម្គាល់ដែលសង្ឃកំណត់យក, មាន ៨យ៉ាងគឺ ភ្នំ, ដុំថ្មតាន់, ព្រៃ, ឈើរស់, ផ្លូវ, ដំបូក, នទី, ទឹក (ព.វិ.)។

ឧទាហរណ៍

“”

៤

ចងសីមាដោយមាននិមិត្តកំណត់ព្រំដែន សម្រាប់ភិក្ខុសង្ឃធ្វើសង្ឃកម្មផ្សេងៗ តាមវិន័យព្រះពុទ្ធសាសនា។

ឧទាហរណ៍

“”

៥

ឈ្មោះបុណ្យចងសីមារបស់សង្ឃ ដែលមានទាយកជួយឧបត្ថម្ភផង (ព.វិ.)។

ឧទាហរណ៍

“”

៦

ទាញអំបោះវែងទាក់ព័ទ្ធជុំវិញទីមានកំណត់ ដោយអ្នកទាញទាក់អំបោះនោះសូត្រធម៌បណ្ដើរផង ឬមិនបាច់មានគ្រាន់តែសូត្រធម៌តាំងចិត្តថាព័ទ្ធជុំវិញការពារអន្តរាយ (ប្រើតាមទម្លាប់ប្រកាន់ជឿ)។

ឧទាហរណ៍

“”

៧

ដុំថ្មតាន់ជានិមិត្តសីមាដែលសង្ឃសូត្រចងរួចហើយទម្លាក់ទៅក្នុងរណ្ដៅលុបដីកប់ (តាមទំនៀមប្រទេស; បា. សីមានិមិត្ត)។

ឧទាហរណ៍

“”

៨

(ម.ព. ចងសីមា)។

ឧទាហរណ៍

“”

៩

(ម.ព. និមិត្តសីមា)។

ឧទាហរណ៍

“”

១០

បន្ទះថ្ម ដុំថ្ម ឬបន្ទះឈើខ្លឹមដាក់ជាគ្រឿងសម្គាល់ជាជំនួសនិមិត្តសីមា ដែលចាក់ទឹកឬដែលកប់ដុំថ្ម បាត់ទៅក្នុងដីតាមទម្លាប់ (បា. រាជិ)។

ឧទាហរណ៍

“”

១១

អំបោះវែងដែលទាញទាក់ព័ទ្ធសីមា។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(វេវ. រាជីសីមា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់