វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២៧ ន័យ
១

ទេវតាទាំងឡាយ, ពួកទេវតា។

ឧទាហរណ៍

“”

២

ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង; ...ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឱ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគ សាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឱ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្ដសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា ឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត :

ឧទាហរណ៍

“(ព.កា. ប្រវត្តិសុរា) ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប។”

៣

ដបដាក់សុរា, ដបស្រា។

ឧទាហរណ៍

“”

៤

អ្នកធ្វើសុរា, អ្នកបិតស្រា។

ឧទាហរណ៍

“”

៥

(ម.ព. សុរាការ)។

ឧទាហរណ៍

“”

៦

(ម.ព. សុរាការ)។

ឧទាហរណ៍

“”

៧

(ម.ព. សុរាគ្រឹះ)។

ឧទាហរណ៍

“”

៨

ផ្ទះឬរោងលក់សុរា; រោងបិតស្រា។

ឧទាហរណ៍

“”

៩

ពាងឬឪទឹនដាក់សុរា។

ឧទាហរណ៍

“”

១០

ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា។

ឧទាហរណ៍

“”

១១

អ្នកធ្វើរបរបិតសុរាឬលក់សុរា។

ឧទាហរណ៍

“”

១២

(ម.ព. សុរាជីវិន)។

ឧទាហរណ៍

“”

១៣

(ម.ព. សុរាជីវិន)។

ឧទាហរណ៍

“”

១៤

(ម.ព. សុរាជីព)។

ឧទាហរណ៍

“”

១៥

ការឱ្យសុរាជាទាន (ព.ពុ.) ថាឥតបានបុណ្យ។

ឧទាហរណ៍

“”

១៦

ទោសកើតអំពីផឹកសុរា។

ឧទាហរណ៍

“”

១៧

ការផឹកសុរា។

ឧទាហរណ៍

“”

១៨

អ្នកផឹកសុរា។

ឧទាហរណ៍

“”

១៩

ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា។

ឧទាហរណ៍

“”

២០

(ម.ព. សុរាបានក)។

ឧទាហរណ៍

“”

២១

ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម)។

ឧទាហរណ៍

“”

២២

(ម.ព. សុរាភាជនៈ)។

ឧទាហរណ៍

“”

២៣

ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា។

ឧទាហរណ៍

“”

២៤

(ម.ព. សុរាមត្ត)។

ឧទាហរណ៍

“”

២៥

ដំណើរស្រវឹងស្រា។

ឧទាហរណ៍

“”

២៦

សុរានិងមេរ័យ (ស្រាបិតនិងស្រាត្រាំ)។

ឧទាហរណ៍

“”

២៧

អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(បើស្ត្រីជា សុរាការិកា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់