សូត្រ
ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត (មានសរសៃពីងពាង, សរសៃឈូកជាដើម)។
ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត (មានសរសៃពីងពាង, សរសៃឈូកជាដើម)។
ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត (មានសរសៃពីងពាង, សរសៃឈូកជាដើម)។
“”
សរសៃដែលស្រាវយកពីសំបុកដង្កូវនាង :
“ស្រាវសូត្រ, សំពត់សូត្រ។”
សរសៃសូត្រធំជាងគេ ដែលមានក្រមររម៉ិងរម៉ង់មិនរាបស្មើល្អ :
“អាវធ្វើពីក្បាលសូត្រមានតម្លៃថ្លៃ។”
ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម (តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ) :
“ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ហៅព្រះត្រៃបិដក។”
ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់ :
“សូត្រធម៌, សូត្របាលី, សូត្រអាគម; សូត្រឮៗ, សូត្រខ្សឹបៗ។”
គោលរបស់ការសិក្សាសម្រាប់ទន្ទេញឱ្យចាំ :
“គោលសូត្រ, ចាំសូត្រ, មេសូត្រ។”
មើលថាតាមសេចក្ដីដែលសរសេរស្រាប់ ក៏ហៅ សូត្រ បានដែរ (តាមទម្លាប់ប្រើ) :
“ចៅក្រមសូត្រពាក្យឱ្យគូក្ដីស្ដាប់, សូត្រពាក្យសច្ចាប្រណិធាន; សូត្រសុន្ទរកថា។”
សូត្ររំឭកសេចក្ដីដែលទន្ទេញចាំហើយមិនឱ្យភ្លេច ព្រមទាំងរៀនសង្កេតតៗទៅទៀតផង។
“”
(បើសរសេរជា សូធ្យ អ.ថ. សូត គួរជាងដោយក្លាយមកពី សំ. សូធ្យ < ស្វាធ្យាយ; បា. សជ្ឈាយ)។