សូរ្យ
ព្រះអាទិត្យ។
ព្រះអាទិត្យ។
ព្រះអាទិត្យ។
“”
រស្មីព្រះអាទិត្យ។
“”
ថ្មព្រះអាទិត្យ (អាទិច្ចសិលា), ត្បូងព្រះអាទិត្យ គឺត្បូងឬកែវមួយប្រភេទ កាលបើយកទៅដាក់ឱ្យចំពន្លឺព្រះអាទិត្យ អាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន; កែវប្រភេទនេះ គេសន្មតថាមានគុណភាពពូកែស័ក្ដិសិទ្ធិ ដែលច្រើនតែមានតំណាលក្នុងរឿងល្បើកផ្សេងៗ ពីបុរាណកាលដូចគេតែងបានឮរឿយៗ ក្នុងរឿងល្ខោនជាដើមថា :
“ព្រះរាជកុមារ ...គ្រវីកែវសូន្យកាន្តកើតជាភ្លើងឆេះពួកខ្មាំងសត្រូវ រលាយសាបសូន្យឥតសេសសល់។”
(ម.ព. សូរ្យករ)។
“”
ពេលថ្ងៃត្រង់។
“”
ដំណើរព្រះអាទិត្យ។
“”
គោត្រព្រះអាទិត្យ។
“”
(ម.ព. សូរ្យគ្រាស)។
“”
សមូហកម្មនៃព្រះអាទិត្យនិងភពនានាដែលមានគន្លងនៅជុំវិញព្រះអាទិត្យ។ ប្រព័ន្ធព្រះអាទិត្យមានភពប្រាំបី គឺ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន (ភពព្លុយតុងត្រូវបានដកចេញពីក្នុងចំណោមភពនៃសូរ្យប្រព័ន្ធ ដោយវាខ្វះលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងបីរបស់ភព។
“”
(ម.ព. សូរ្យករ)។
“”
ពន្លឺព្រះអាទិត្យ។
“”
ដួងពន្លឺនៃព្រះអាទិត្យដែលចាំងជះរស្មីភ្លឺក្រៃលែងបំភ្លឺលោក។
“”
(បើតាមន័យដែល " ...អាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន" នេះគួរយោលទៅដល់សេចក្ដីម្យ៉ាងទៀតថា កែវចរណៃមួយប្រភេទដែលគេយកទៅដាក់បញ្ចាំងក្រោមរស្មីព្រះអាទិត្យកំពុងក្ដៅ ហើយអាចបង្កើតភ្លើងបានដោយសារក្រដាសប៉ុយឬកម្ទេចសំរាមល្អិត ដែលដាក់ពីខាងក្រោមកែវនោះ ក៏គួរហៅថា សូរ្យកាន្ត បានដែរ ពាក្យនេះ ច្រើនប្រើជាមួយនឹងពាក្យ ពិទូរ្យ ថា កែវពិទូរ្យសូរ្យកាន្ត)។