វចនានុក្រមខ្មែរ

សៀមប្រៀម

ជ្រក់ផ្លែចេកជ្វាខ្ចី គឺផ្លែចេកជ្វាខ្ចីដែលគេចិតយកសំបកចេញហើយសាប់ឱ្យល្អិត តែមិនឱ្យដាច់ចេញពីគ្នា (ឱ្យនៅទាំងមូល) រួចត្រាំទឹកខ្មេះ ដាក់អំបិលខ្លះផង ឬសាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹម សលាយខ្លះផងក៏បាន (បើចង់ប្រញាប់ ត្រូវប្រើលាយមើមខ្ទឹមប្រៃ), ដាក់ស្ករលាយខ្លះផងក៏បាន (បើជ្រក់ទុកយូរថ្ងៃ មិនបាច់ប្រើទឹកខ្មេះ ត្រូវប្រើតែអំបិល) :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ជ្រក់ផ្លែចេកជ្វាខ្ចី គឺផ្លែចេកជ្វាខ្ចីដែលគេចិតយកសំបកចេញហើយសាប់ឱ្យល្អិត តែមិនឱ្យដាច់ចេញពីគ្នា (ឱ្យនៅទាំងមូល) រួចត្រាំទឹកខ្មេះ ដាក់អំបិលខ្លះផង ឬសាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹម សលាយខ្លះផងក៏បាន (បើចង់ប្រញាប់ ត្រូវប្រើលាយមើមខ្ទឹមប្រៃ), ដាក់ស្ករលាយខ្លះផងក៏បាន (បើជ្រក់ទុកយូរថ្ងៃ មិនបាច់ប្រើទឹកខ្មេះ ត្រូវប្រើតែអំបិល) :

ឧទាហរណ៍

“សៀមប្រៀមប្រើបរិភោគជាមួយនឹងត្រីសាប។”

ចំណាំការប្រើប្រាស់

(ហៅតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅ ជ្រក់ចេកជ្វា ឬហៅត្រឹមតែ ជ្រក់ចេក ក៏មាន)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់