សេក
បក្សីពួកមួយ សម្បុរបៃតង ចំពុះខ្លីខុប, មាន ៣ប្រភេទគឺ សេកសោម សេកមាឌធំ ចំពុះក្រហម; សេកយារ សេកមាឌប៉ុនសេកសោមតែចំពុះខ្មៅ; សេកអាត់ សេកមាឌតូច ចំពុះខ្មៅ (អ្នកស្រុកខ្លះហៅ សេកក្រិច, ខ្លះហៅសេកក្រិស "សេកតូច") ; សេកទាំង៣ប្រភេទនេះសុទ្ធតែស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ, គ្រាប់ឈើជាចំណី។