វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ដែលអស់រសជាតិ, ដែលស្ងួតក្រៀមក្រទាំងអស់រសជាតិ :

ឧទាហរណ៍

“សរសៃថ្នាំសោះអស់ជាតិខ្លាំង, ត្រីងៀតសោះ។”

២

ដែលនឿយខ្លាំងស្រាំងខ្លួន; ដែលអស់កម្លាំងល្វើយស្ងួតបំពង់ក :

ឧទាហរណ៍

“នឿយសោះខ្លួន, ខំប្រឹងដើរស្ទើរសោះខ្លួន។”

៣

ឥតមានអ្វី, ទទេ; ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ បដិសេធថា :

ឧទាហរណ៍

“គ្មានសោះ, ទទេសោះ, មិនដឹងសោះ, មិនដែលសោះ, មិនបានសោះ; កុំឱ្យសោះ; ពុំដែលបានដឹងសោះ។ល។”

៤

កុំឱ្យតែ :

ឧទាហរណ៍

“ធ្វើការលំៗសោះតែគេថា។”

៥

មិន ...ទេ; ឯណោះទេ។

ឧទាហរណ៍

“”

៦

មិនបាច់នឹង, មិនព្រួយនឹង :

ឧទាហរណ៍

“បានគេមិនទៅរាល់គ្នាស្រួលហើយ ខ្ញុំសោះនឹងទៅ (ឬ សោះខ្ញុំនឹងទៅ)។”

៧

មិន ...ឡើយ, ពុំ ...ឡើយ :

ឧទាហរណ៍

“មិនដែលឃើញសោះឡើយ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់