វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

នឹកឃើញទោសរបស់ខ្លួន, រឭកឃើញកំហុសខ្លួន :

ឧទាហរណ៍

“សំណឹកទោសខ្លួន, មនុស្សខ្វះសំណឹក។”

២

កន្លែងដែលសឹក ដែលរិល, ស្នាមដែលសឹក :

ឧទាហរណ៍

“សំណឹកថាស, សំណឹកសំពត់។”

៣

(បរិ.) ការសឹក, ដំណើរដាច់ចេញនៃភាគល្អិតរបស់សិលាឬដីចេញពីកន្លែងដើម ដោយសារភ្នាក់ងារសំណឹក ដូចជាទឹកនិងខ្យល់ជាដើម :

ឧទាហរណ៍

“សំណឹកឆ្នេរ, សំណឹកដី, សំណឹកដោយខ្យល់។”

៤

បំណាច់; បើបានជា :

ឧទាហរណ៍

“សំណឹកនឹងប្រាសគួរផ្ដែផ្ដាំ ឱ្យប្អូនបានចាំពាក្យមួយម៉ាត់ នេះស្រាប់តែឃ្លាតចេញទៅបាត់ ស្ងាត់ឈឹងឥតលេចដំណឹងសោះ។”

ចំណាំការប្រើប្រាស់

(បុរាណសរសេរ សំនឹក អ.ថ. សំ ណឹក)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់